ភ្នំពេញ៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សម្រេចដកលោកវរសេនីយ៍ទោ សម្បត្តិ កុសល បញ្ឈរជើងជាបណ្តោះអាសន្ន ពាក់ព័ន្ធការបាញ់គំរាមកូនចៅ ជាច្រើនគ្រាប់។ នេះបើយោងតាមសេចក្តីសម្រេចរបស់លោក នេត សាវឿន កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ ថ្មីៗនេះ។

 

 

សូមបញ្ជាក់ថា ករណីផ្ទុះអាវុធខ្លីម៉ាកឡុកគំរាមកូនចៅនេះកើតឡើងកាលពីវេលាម៉ោង១០៖៣០នាទី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០កន្លងទៅ ហើយត្រូវបានមន្ត្រីថ្នាក់ក្រោមជាច្រើននាក់ ធ្វើលិខិតប្តឹងចូលទៅកាន់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី ពាក់ព័ន្ធការប្រើហិង្សាបាញ់គំរាមដោយអាវុធ ជេរប្រមាថ ទៅលើកូនចៅ ដោយពុំទាន់ដឹងមូលហេតុនៅឡើយទេ៕SS

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ